Thursday, July 3, 2025

អំពីយើងខ្ញុំ: រឿងរ៉ាវរបស់យើងខ្ញុំ

យើងខ្ញុំគឺជាក្រុមជនរងគ្រោះនៃករណីក្រុមហ៊ុន CIC Capital Cambodia.

-           កាលពីថ្ងៃទី 27 ខែកក្កដា ឆ្នាំ2023 ជំនួបអ្នកផ្តល់កម្ចីនិងCIC ដែលមានលោក គុយ វ៉ាត និង        លោក ឡែម ចាន់សំរេច ផ្តល់ព័ត៌មានអំពីការឈប់បង់ការប្រាក់ និងផ្អាកការដកប្រាក់ដើមចេញពី CIC

-           ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ យើងខ្ញុំចាប់ផ្តើមធ្វើការជូនដំណឹងតាមរយៈ   សាអេឡិចត្រូនិចដល់ជនរងគ្រោះទាំងអស់ដែលពុំអាចទទួលយកការដោះស្រាយពីក្រុមហ៊ុនCIC ឱ្យយើងខ្ញុំទទួលយកដីដែលមានបំណុលព្រមទាំងត្រូវក្លាយខ្លួនជាកូនបំណុលរបស់ធនាគារ FTB ថែមទៀតក្នុងកំឡុងពេលដែលយើងខ្ញុំជួបទុក្ខលំបាក់យ៉ាងក្រៃលែងហាស្តីពុំរួចដោយ មួយចំនួនបានធ្លាក់ក្នុងវិបត្តិបំណុលធនាគារវ័ណ្ឌករព្រោះតែខ្ចី ធនាគារយកទៅឱ្យក្រុមហ៊ុន CIC មួយចំនួនទៀតប្តីប្រពន្ធបែកបាក់គ្នា និងកើតជម្លោះក្នុងក្រុមគ្រួសាររវាងឪពុកម្តាយ សមាជិកក្រុមគ្រួសារអ្នកផ្តល់ប្រាក់កម្ចីខ្លះបានបាត់បង់អាយុជីវិត ព្រោះតែគ្មានលទ្ធភាពបង់ថ្លៃព្យាបាលជំងឺដោយសារតែមិនអាចដកប្រាក់ដើមពី CIC មកវិញបាន ព្រមទាំងមានសមាជិកក្រុមគ្រួសារដែលរងមួយចំនួនធ្លាក់ខ្លួនឈឺរាំរៃបាក់ទឹកចិត្តស្លន់ស្លោលេបថ្នាំអ្វីក៏មិនជា នាំឱ្យស្ថានភាពក្នុងគ្រួសារកាន់តែអាក្រក់ធ្ងន់ធ្ងរ។

            រយៈពេលជាងពីរឆ្នាំ ជិតបីឆ្នាំនេះ យើងខ្ញុំបានអត់ធ្មត់និងទុកពេលវេលាឱ្យក្រុមហ៊ុន CIC និងភាគីពាក់ព័ន្ធធ្វើការដោះស្រាយ ហើយគិតមកទល់ពេលនេះក្រុមហ៊ុន CIC Corporation និងក្រុមហ៊ុន CIC Capital ពុំបានផ្តល់ដំណោះស្រាយល្អណាមួយឱ្យយើងខ្ញុំទាំងអស់គ្នាឡើយ។

ក្នុងអំឡុងពេលនៃការរង់ចាំដំណោះស្រាយ ជាមួយនឹងភាពឈឺចាប់ អាម៉ាស់ និងដោយមិនចង់ឱ្យមានព័ត៌មានប៉ះពាល់ដល់ដំណើរការវិនិយោគរបស់វិនិយោគគិន ការងើបឡើងនៃសេដ្ឋកិច្ចជាតិ និងការដឹកនាំរបស់រាជរដ្ឋាភិបាល ទើបយើងខ្ញុំទាំងអស់គ្នាជាជនរងគ្រោះពីការបោកប្រាស់របស់ CIC Corporation និងក្រុមហ៊ុន CIC Capital សុខចិត្តរង់ចាំដំណោះស្រាយពីគេរហូតដល់បច្ចុប្បន្ននេះ ។ ការរង់ចាំនេះ បាននាំមកនូវសោកនាដកម្មនិងផលប៉ះពាល់បានកើតឡើងជាបន្តបន្ទាប់ចំពោះ ក្រុមគ្រួសារអ្នកផ្តល់ប្រាក់កម្ចីឱ្យក្រុមហ៊ុន CIC ដោយមួយចំនួនបានធ្លាក់ក្នុងវិបត្តិបំណុលធនាគារវ័ណ្ឌករព្រោះតែខ្ចី ធនាគារ​យកទៅឱ្យក្រុមហ៊ុន CIC មួយចំនួនទៀតប្តីប្រពន្ធបែកបាក់គ្នា និងកើតជម្លោះក្នុងក្រុមគ្រួសាររវាងឪពុកម្តាយ សមាជិកក្រុមគ្រួសារអ្នកផ្តល់ប្រាក់កម្ចីខ្លះបានបាត់បង់អាយុជីវិត ព្រោះតែគ្មានលទ្ធភាពបង់ថ្លៃព្យាបាលជំងឺដោយសារតែមិនអាចដកប្រាក់ដើមពី CIC មកវិញបាន ព្រមទាំងមានសមាជិកក្រុមគ្រួសារដែលរងមួយចំនួនធ្លាក់ខ្លួនឈឺរាំរៃបាក់ទឹកចិត្តស្លនស្លោលេបថ្នាំអ្វីក៏មិនជា នាំឱ្យស្ថានភាពក្នុងគ្រួសារកាន់តែអាក្រក់ធ្ងន់ធ្ងរ។ល។

បន្ទាប់ពីយើងខ្ញុំជាជនរងគ្រោះបានរងចាំដំណោះស្រាយពីក្រុមហ៊ុន CIC ពុំមានភាពសុក្រឹត វិនិច្ឆ័យ ស្មោះត្រង់ដោះស្រាយ ព្រមទាំងព្យាយាម​គេចវេះ​ក្នុងការទូទាត់សងត្រឡប់មកយើងខ្ញុំវិញអស់រយៈពេលជាងពីរឆ្នាំនេះ បាននាំឱ្យយើងខ្ញុំអស់សង្ឃឹមនិងបាត់បងទំនុកចិត្តចំពោះក្រុមហ៊ុនមួយនេះ ហើយបានសម្រេចប្តេជ្ញាចិត្តសច្ចាប្រណិធានតស៊ូលះបង់ពេលវេលាកាយវាចាចិត្ត និងភាពអាម៉ាស់មិនខ្លាចការគំរាមកំហែងពីជនអនាមិកក្នុងក្រុមហ៊ុនCICទាក់ទងនឹងសុវត្ថិភាពផ្ទាល់ខ្លួន សង្ឃឹមរាជរដ្ឋាភិបាលរកយុត្តិធម៌ជូនយើងខ្ញុំជាជនរងគ្រោះទាំងអស់គ្នាទោះបីស្លាប់ក៏បិទភ្នែកជិត ព្រមទាំងអាចជួយស្តារកិត្តិយសសេដ្ឋកិច្ចជាតិជូនប្រទេសកម្ពុជាវិញ។ យើងខ្ញុំមានភស្តុតាងជាសំឡេងនៃការគំរាមកំហែងតាមទូរស័ព្ទ ដែលបានថតទុកដើម្បីប្រើប្រាស់ជាភស្តុតាងនៅពេលឡើងតុលាការ។

ក្នុងដំណើរការស្វែងរកយុត្តិធម៌នេះ យើងខ្ញុំជាជនរងគ្រោះបានធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ផ្ញើទៅកាន់ក្រសួងនិងស្ថាប័នដូចជា ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ រដ្ឋសភា ព្រឹទ្ធសភា សភាតំណាង  រាស្ត្រ ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ អង្គភាពប្រឆាំងអំពើពុករលួយ  ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និយ័តករមូលបត្រកម្ពុជា  និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអាចឱ្យព័ត៌មានខាងលើនេះដំណើរការទៅរលូតដល់ដៃថ្នាក់ដឹកនាំ ជាពិសេសគឺដល់ដៃព្រះរស់ទាំងទ្វេរបស់យើងខ្ញុំ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ។

            អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នា​ សូមគោរពស្នើសុំអន្តរាគមន៍ពីសំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមានដំណោះស្រាយ តាមរយៈសំណូមពរមួយចំនួនដូចខាងក្រោម៖

១. ស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ប្រមូលទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC មកវិញជាអតិបរមា តាមរយៈការកាត់កងអចលនទ្រព្យផ្សេងៗ និងលក់ឡៃឡុងជាប្រាក់ជូនជូនរងគ្រោះ។

២. ពិនិត្យស៊ើបអង្កេតស្រាវជ្រាវនិងរឹបអូសទ្រព្យព្រមទាំងផ្អាករាល់ការផ្ទេរសិទ្ធិអចលនៈវត្ថុ និងចលនវត្ថុរបស់ក្រុមប្រឹក្សាភិបាលដែលមានក្នុងឈ្មោះក្នុងលក្ខន្តិកៈក្រុមហ៊ុន ដើម្បីធានាសុចរិតភាព ក្នុងការកំណត់តម្លៃទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនក្នុងការធានាបែងចែកជូនជនរងគ្រោះ។

៣. ស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការចំពោះក្រុមប្រឹក្សាភិបាលដែលមានក្នុងឈ្មោះក្នុងលក្ខន្តិកៈក្រុមហ៊ុន CIC ទាំង១១រូប ដែលមានឈ្មោះដូចខាងក្រោម៖ ១ លោក គុយ វ៉ាត ២ លោក ហ៊ុន មុន្នីវណ្ណ ៣ លោក ម៉ៅ សាវិន ៤ លោក ជា សារិន ៥ លោក សេង ឡូន ៦ លោក ហុង លាអ៊ី ៧ លោក ឃីម សុខហេង ៨ លោក សោម សម្បត្តិ ៩ លោក សុង សារ៉ន ១០ លោក ជិន ភារុំ ១១ លោកស្រី អ៊ុំ រចនី។ ឱ្យចេញមកទទួលខុសត្រូវនិងសងបំណុល ព្រមទាំងជំងឺចិត្តជូនជនរងគ្រោះ ។

No comments:

Post a Comment

ព័ត៌មាន News

Episode 468: ហេតុអ្វីក្រុមហ៊ុនCICមានពាក់ព័ន្ធជាមួយយេីងទាំងអស់គ្នា Episode 449: លោក Khim Sok Heng និងក្រុមហ៊ុន CIC Episoe 454: អ្នកលួចដកលុយចេ...